ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តាមការចាត់តាំងរបស់ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញជាវាគ្មិននិងធ្វើបទឧទ្ទេសនាម ជូនដល់មន្រ្តីការទូតថ្មីនៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិដែលទើបទទួលបានការតែងតាំងឱ្យទៅបំពេញភារកិច្ចប្រចាំស្ថានតំណាងកម្ពុជានៅបរទេស

 

    នាព្រឹក ថ្ងៃអង្គារ ២ កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តាមការចាត់តាំងរបស់ ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញជាវាគ្មិននិងធ្វើបទឧទ្ទេសនាមលើប្រធានបទស្តីពី “សភាពការណ៍នយោបាយ ស្ថានភាពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ ការអនុវត្តច្បាប់ និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា” ក្នុងវគ្គ Orientation Course សម្រាប់មន្រ្តីការទូតថ្មីនៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ រួមមានទីប្រឹក្សា លេខាធិការដ្ឋាន កុងស៊ុល និងអនុព័ទ្ធទទួលបន្ទុកគណនេយ្យដែលទើបទទួលបានការតែងតាំងឱ្យទៅបំពេញភារកិច្ចប្រចាំស្ថានតំណាងកម្ពុជានៅបរទេស។

    វគ្គ Orientation Course នេះ មានគោលបំណងបង្កើនការយល់ដឹង និងពង្រឹងសមត្ថភាពបន្ថែមសម្រាប់អនុវត្តតួនាទី និងភារកិច្ចរបស់មន្ត្រីការទូតនៅតាមស្ថានតំណាងឱ្យកាន់តែសកម្ម ស៊ីជម្រៅ និងមានប្រសិទ្ធភាព តាមរយៈការសិក្សា និងស្វែងយល់អំពីគោលនយោបាយការបរទេសកម្ពុជាកិច្ចការច្បាប់និងកុងស៊ុល ការធ្វើបច្ចុប្បន្នភាពព័ត៌មាននិងព្រឹត្តិការណ៍នយោបាយ-សេដ្ឋកិច្ចនៅក្នុងតំបន់ និងសកល និងគោលនយោបាយការទូតសេដ្ឋកិច្ច ដើម្បីលើកតម្កើងនិងជំរុញ វិស័យវប្បធម៌ ទេសចរណ៍ វិនិយោគ និងពាណិជ្ជកម្ម។