ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងចង្អៀតនៃក្រុមការងារឧត្តមមន្ត្រីច្បាប់និងយុត្តិធម៌អាស៊ាន

    នារសៀល ថ្ងៃពុធ ៣ កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងចង្អៀតនៃក្រុមការងារឧត្តមមន្ត្រីច្បាប់និងយុត្តិធម៌អាស៊ាន ជាមួយឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ជាអគ្គលេខាធិការ និងអគ្គនាយកជំនាញពាក់ព័ន្ធនៃក្រសួងយុត្តិធម៌ បន្តពិភាក្សា ពិគ្រោះយោបល់ និងត្រួតពិនិត្យ លើលទ្ធផលការងារត្រៀមក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំឧត្តមមន្ត្រីនៃអាជ្ញាធរកណ្តាលលើការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ (SOM-MLAT) ក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។