ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម នាក់ សើគីរីន អនុរដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌ តំណាងក្រសួងយុត្តិធម៌ចូលរួមកិច្ចប្រជុំលើកទី៣នៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០២២

    នាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែកញ្ញា ឆ្នាំ២០២២ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម នាក់ សើគីរីន អនុរដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌ តំណាងក្រសួងយុត្តិធម៌បានចូលរួមកិច្ចប្រជុំលើកទី៣នៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅទីស្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។