ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានទទួលជួបពិភាក្សាការងារជាមួយតំណាងការិយាល័យឧត្ដមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR)

    នាព្រឹក ថ្ងៃសុក្រ ៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានទទួលជួបពិភាក្សាការងារជាមួយតំណាងការិយាល័យឧត្ដមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) ដោយផ្តោតលើរបៀបវារៈចំនួន៤៖

    ១. បញ្ហាសិទ្ធិមនុស្ស នីតិរដ្ឋ ការអនុវត្តច្បាប់ និងប្រព័ន្ធយុត្តិធម៌ នៅកម្ពុជា។

    ២. ការរៀបចំឡើងវិញយន្តការនៃការកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ និងយន្តការក្រុមការងារបច្ចេកទេសចម្រុះ។

    ៣. ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ និងការិយាល័យឧត្ដមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR)

    ៤. ការកំណត់យន្តការនៃការផ្លាស់ប្តូរព័ត៌មាននិងឯកសារនានា រួមទាំងការរៀបចំជំនួបជាទៀងទាត់រៀងរាល់មួយខែម្តង ដើម្បីជជែក ពិភាក្សា និងពិគ្រោះយោបល់គ្នា ពាក់ព័ន្ធបញ្ហានានានៅក្នុងវិស័យយុត្តិធម៌។