ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមប្រឹក្សាប្រតិបត្តិថ្មីនៃមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម អាណត្តិទី៤

    ថ្ងៃពុធ ១០ កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមប្រឹក្សាប្រតិបត្តិថ្មីនៃមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម អាណត្តិទី៤។ ជំនួបពិភាក្សានេះ មានគោលបំណងសំខាន់ចំនួន ២ ដូចខាងក្រោម÷

         ១-ធ្វើការណែនាំសមាសភាពសមាជិកទើបជាប់ឆ្នោតថ្មី ជាក្រុមប្រឹក្សាប្រតិបត្តិនៃមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម អាណត្តិទី៤

         ២-រៀបចំយន្តការនៃកិច្ចសហការនិងការគាំទ្រគ្នាទៅវិញទៅមក លើការរៀបចំនិងអនុវត្តយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ពិសេសលើផ្នែកមជ្ឈត្តការនិងសន្ធានកម្មពាណិជ្ជកម្ម។