ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់និងយុត្តិធម៌ តាមការចាត់តាំងពី ឯកឧត្តមរដ្ឋមន្ត្រី ដឹកនាំកិច្ចប្រជុំជាមួយគ្រប់ប្រធានអង្គភាពចំណុះក្រសួងយុត្តិធម៌

 

    ថ្ងៃពុធ ១០ កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់និងយុត្តិធម៌ តាមការចាត់តាំងពី ឯកឧត្តមរដ្ឋមន្ត្រី ដឹកនាំកិច្ចប្រជុំជាមួយគ្រប់ប្រធានអង្គភាពចំណុះក្រសួងយុត្តិធម៌ទាំងអស់ រួមមាន រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រតិភូរាជរដ្ឋាភិបាល អគ្គលេខាធិការ និងអគ្គនាយក ធ្វើការពិភាក្សាលើការរៀបចំផែនការសកម្មភាពជាយុទ្ធសាស្ត្រ និងមានចរិតជាការកែទម្រង់ ដើម្បីដាក់បញ្ចូលក្នុងយុទ្ធសាស្រ្ត កម្មវិធី និងផែនការសកម្មភាពនៃឯកសារចក្ខុវិស័យនិងយុទ្ធសាស្ត្រសុខដុមនីយកម្មកែទម្រង់ បី បូក មួយ។