ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងសម្រេចលើបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងបុណ្យឯករាជ្យជាតិ ឆ្នាំ២០២២

     រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ នេះ, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការជាតិ ដើម្បីពិនិត្យ និងសម្រេច លើបញ្ជីឈ្មោះទណ្ឌិតដែលទទួលបានពីបណ្តាពន្ធនាគាររាជធានី-ខេត្ត និងមណ្ឌលអប់រំកែប្រែ ដែលអាចស្នេីសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងបុណ្យឯករាជ្យជាតិ ឆ្នាំ២០២២ ខាងមុខនេះ ។

     កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាអនុប្រធាន និងសមាជិកនៃគណៈកម្មការថ្នាក់ជាតិ ដែលមានតំណាងនៃក្រសួងមហាផ្ទៃ , ទីស្តីការ គណៈ រដ្ឋមន្រ្តី , ក្រសួង យុត្តិធម៌ , មហាអយ្យការអមសាលាឧទ្ធរណ៍ ភ្នំពេញ , អគ្គនាយក ដ្ឋាន ពន្ធនាគារ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការដែលមានការពាក់ព័ន្ធមួយចំនួនទៀតផងដែរ។