ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ទទួលបន្ទុកអគ្កនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ អញ្ជើញដឹកនាំកិច្ចប្រជុំបច្ចេកទេសលើការងាររបស់នាយកដ្ឋានកិច្ចការថ្កោលទោស ដើម្បីរៀបចំបម្រើសេវាថ្កោលទោសតាមប្រព័ន្ធឌីជីថល ជូនប្រជាពលរដ្ឋ

 

    នាព្រឹកថ្ងៃសុក្រ ១២កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ទទួលបន្ទុកអគ្កនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ បានអញ្ជើញដឹកនាំកិច្ចប្រជុំបច្ចេកទេសលើការងាររបស់នាយកដ្ឋានកិច្ចការថ្កោលទោស ដើម្បីរៀបចំបម្រើសេវាថ្កោលទោសតាមប្រព័ន្ធឌីជីថល ជូនប្រជាពលរដ្ឋ ឱ្យបានកាន់តែឆាប់រហ័សប្រកបដោយប្រសិទ្ធភាពខ្ពស់ ។

    កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅការិយាល័យរបស់ ឯកឧត្តម គឹម សន្តិភាព នាក្រសួងយុត្តិធម៌ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ជាម សត្យា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ លោក ហេង សេង ប្រធាននាយកដ្ឋានកិច្ចការថ្កោលទោស និងមន្ត្រីពាក់ព័ន្ធ ព្រមទាំងអ្នកជំនាញបច្ចេកទេសមួយចំនួនផងដែរ ។