ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ តាមការចាត់តាំងពី ឯកឧត្តមរដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមសន្និសីទសារព័ត៌មានផ្សព្វផ្សាយអំពីសមិទ្ធផល ៥ ឆ្នាំ របស់ក្រសួងយុត្តិធម៌

    ទីស្តីការគណៈរដ្ឋមន្ត្រី÷ នាថ្ងៃសុក្រ ១២ កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ តាមការចាត់តាំងពី ឯកឧត្តមរដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ រួមមាន ឯកឧត្តម លោកជំទាវ ជាអនុរដ្ឋលេខាធិការ និងប្រតិភូរាជរដ្ឋាភិបាល ជាអគ្គលេខាធិការ និងអគ្គនាយក ចំនួន ៧ រូប ចូលរួមសន្និសីទសារព័ត៌មានផ្សព្វផ្សាយអំពីសមិទ្ធផល ៥ ឆ្នាំ របស់ក្រសួងយុត្តិធម៌។

    កម្មវិធីនេះ រៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងគោលបំណងផ្សព្វផ្សាយអំពីសមិទ្ធផលនានាដែលក្រសួងយុត្តិធម៌ សម្រេចបានរយៈពេល ៥ ឆ្នាំ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។