ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំបច្ចេកទេស ដើម្បីត្រៀមសម្រាប់ការអនុវត្តគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ដំណាក់កាលទី៦ រវាងក្រសួងយុត្តិធម៌ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)

    រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ២រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ នៅរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ, ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអ្នកគ្រប់គ្រងគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ដំណាក់កាលទី៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំបច្ចេកទេស ដើម្បីត្រៀមសម្រាប់ការអនុវត្តគម្រោង ដោយមានការចូលរួមពីមន្ត្រីជំនាញក្រសួងយុត្តិធម៌ ថ្នាក់ដឹកនាំនៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ និងអ្នកជំនាញការច្បាប់របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។

    កិច្ចប្រជុំនេះ បានធ្វើការពិភាក្សាលើកិច្ចការសំខាន់ៗ ចំនួន ៣ ចំណុច រួមមាន៖

    ១. ការស្នើសុំចូលសង្កេតការណ៍ដំណើរការបណ្តុះបណ្តាលដល់សិស្សចៅក្រមនៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ដែលជាសកម្មភាពមួយយ៉ាងសំខាន់ សម្រាប់បម្រើដល់ការអនុវត្តគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ដំណាក់កាលទី៦ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។

    ២. ការបញ្ជាក់អំពីទិសដៅការងារចម្បងមួយចំនួន ដើម្បីត្រៀមសម្រាប់ការអនុវត្តគម្រោងដែលនឹងត្រូវអនុវត្តនៅរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ។

    ៣. ការត្រៀមរៀបចំនូវសមាសភាពក្រុមការងារ (Working Group) ដើម្បីចូលរួមក្នុងដំណើរការនៃការអនុវត្តគម្រោង។