ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ខាន់ វណ្ណៈ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើគោលការណ៍ណែនាំស្តីពី«ការគ្រប់គ្រងផ្អែកលើលទ្ធផលក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ»

    នារសៀលថ្ងៃព្រហស្បតិ៍ ៣ រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ខាន់ វណ្ណៈ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តាមការចាត់តាំងពី ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើគោលការណ៍ណែនាំស្តីពី«ការគ្រប់គ្រងផ្អែកលើលទ្ធផលក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ»។ កម្មវិធីនេះ​រៀបចំឡើងក្នុងគោលបំណង ផ្សព្វផ្សាយ ណែនាំ និងប្រមូលធាតុចូល ដើម្បីតម្រង់ទិស និងលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្ត និងការរៀបចំ ដោយផ្អែកលើលទ្ធផលរបស់អង្គភាពអនុវត្តគម្រោង ក្នុងន័យលើកកម្ពស់ភាពម្ចាស់ការលើការងារកែទម្រង់ នវានុវត្តន៍ និងការទទួលខុសត្រូវរបស់គ្រប់អង្គភាព ដើម្បីសម្រេចបានចក្ខុវិស័យនៃកម្មវិធីការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រកបដោយប្រសិទ្ធភាព និងស័ក្តិភាពបន្ថែមទៀត។