ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម អញ្ជើញដឹកនាំសមាជិក សមាជិកា នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ចូលរួមថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ក្នុងឱកាសខួបគម្រប់ ១០ ឆ្នាំ នៃការយាងសោយទិវង្គត

    រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ៥រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ នេះ, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម អញ្ជើញដឹកនាំសមាជិក សមាជិកា នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ចូលរួមថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ក្នុងឱកាសខួបគម្រប់ ១០ ឆ្នាំ នៃការយាងសោយទិវង្គត (១៥ តុលា ២០១២ - ១៥ តុលា ២០២២) នៅមណ្ឌបតម្កល់ព្រះបរមរូប សួនច្បារខាងកើតវិមានឯករាជ្យ រាជធានីភ្នំពេញ។