ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម សូរ ចាន់ធី និងលោកជំទាវ ប៉ែន សុមេធា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បើកកិច្ចប្រជុំលេីការងាររបស់នាយកដ្ឋានគ្រប់គ្រងវត្ថុតាង និងផលនៃបទល្មើស

  នាព្រឹកថ្ងៃចន្ទ ៧កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម សូរ ចាន់ធី និងលោកជំទាវ  ប៉ែន  សុមេធា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បើកកិច្ចប្រជុំការងាររបស់នាយកដ្ឋានគ្រប់គ្រងវត្ថុតាងនិងផលនៃបទល្មើស នៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ ដោយមានការចូលរួមពីសំណាក់  ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកជំទាវអគ្គនាយករង លោកស្រីប្រធាននាយកដ្ឋាន និងលោក លោកស្រីជាមន្រ្តីនាយកដ្ឋានគ្រប់គ្រងវត្ថុតាង និងផលនៃបទល្មើស នៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ។
កិច្ចប្រជុំនេះរៀបចំពិភាក្សាលេីរបៀបវារៈសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១.កិច្ចការរដ្ឋបាលទូទៅ
២.ការងារបច្ចេកទេស
៣.បញ្ហាផ្សេងៗ