ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌ បានដឹកនាំក្រុមការងារជួបជាមួយតំណាងមូលនិធិ ខុនរ៉ាត អាឌិនណៅអ៊ែរ ( KAS) ប្រចាំតំបន់អាស៊ី តាមប្រព័ន្ធអនឡាញ

    ព្រឹកថ្ងៃចន្ទ ៧កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១១:៣០នាទីព្រឹក ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌ បានដឹកនាំក្រុមការងារជួបជាមួយតំណាងមូលនិធិ ខុនរ៉ាត អាឌិនណៅអ៊ែរ ( KAS) ប្រចាំតំបន់អាស៊ី តាមប្រព័ន្ធអនឡាញ ដើម្បីពិភាក្សាបន្តអំពីកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ និងមូលនិធី(KAS)នៃប្រទេសអាឡឺម៉ង់ ក្នុងការរៀបចំយន្តការអនុវត្តគម្រោងបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពដល់ចៅក្រម ព្រះរាជអាជ្ញា និងមន្រ្តីនៃក្រសួងយុត្តិធម៌ ដោយកម្មវិធីនឹងអនុវត្តជាពីរដំណាក់កាល ៖

     ទីមួយ : ការរៀបចំសិក្ខាសាលារួមគ្នាដើម្បីផ្លាស់ប្តូរបទពិសោធន៍រវាងគ្នាទៅវិញទៅមក ពីអ្នកជំនាញ ចៅក្រម ព្រះរាជអាជ្ញានៃប្រទេសអាឡឺម៉ង់ និងអ្នកជំនាញចៅក្រម ព្រះរាជអាជ្ញានៃព្រះរាជាណាចក្រកម្ពុជា នៅចុងខែវិច្ឆិកា ខាងមុខនេះ
     ទីពីរ : ដំណើរទស្សនកិច្ចសិក្សារបស់ចៅក្រម និងព្រះរាជអាជ្ញានៃព្រះរាជាណាចក្រកម្ពុជាទៅកាន់ប្រទេសអាឡឺម៉ង ដើម្បីធ្វើការស្វែងយល់ និងដកបទពិសោធន៍បន្ថែមដោយផ្ទាល់ ពាក់ពន្ធ័ទៅនឹងវិស័យយុត្តិធម៌ព្រហ្មទណ្ឌ នៅដើមឆ្នាំ២០២៣។