ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

លោកជំទាវ ខៀវ សុផានី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមកិច្ចប្រជុំដើម្បីពិនិត្យនិងពិភាក្សាលើការរៀបចំប្រកាសអន្តរក្រសួង នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

    នាព្រឹកថ្ងៃពុធ ៩កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៩:០០នាទីព្រឹក លោកជំទាវ ខៀវ សុផានី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ដែលដឹកនាំដោយ ឯកឧត្តម ជូ គឹមឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យនិងពិភាក្សាអំពី (១)-សេចក្តីព្រាងប្រកាសអន្តរក្រសួងស្តីពីការប្រមូលចំណូលពីសេវាផ្តល់វិញ្ញាបនបត្រប្រេីប្រាស់សំណង់ដែលបានសាងសង់រួចមុនច្បាប់ស្ដីពីសំណង់ចូលជាធរមាន (២)-ប្រកាសអន្តរក្រសួងស្ដីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងបទប្បញ្ញត្តិស្ដីពីនគរូបនីយកម្ម សំណង់ និងការវាស់វែងនិងការផលិតផែនទី (៣)-ប្រកាសអន្តរក្រសួងស្ដីពីការបែងចែកចំណូលពីការពិន័យអន្តរការណ៍លើអំពើល្មើសនឹងបទប្បញ្ញត្តិស្ដីពីនគរូបនីយកម្ម សំណង់ និងការវាស់វែងនិងការផលិតផែនទី ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការ និងជាតំណាងក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងតំណាងអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសហការី។

    ជាលទ្ធផល អង្គប្រជុំបានសម្រេចលើសេចក្តីព្រាងប្រកាសអន្តរក្រសួងស្តីពីការប្រមូលចំណូលពីសេវាផ្តល់វិញ្ញាបនបត្រប្រើប្រាស់សំណង់ដែលបានសាងសង់រួចមុនច្បាប់ស្ដីពីសំណង់ចូលជាធរមាន និងបន្តពិភាក្សាលើសេចក្តីព្រាងប្រកាសអន្តរក្រសួងផ្សេងទៀតនាកិច្ចប្រជុំលើកក្រោយ។