ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកកិច្ចការរដ្ឋបាលតុលាការ បានដឹកនាំកិច្ចប្រជុំបន្តរបស់ក្រុមការងារបច្ចេកទេសទទួលបន្ទុកសិក្សាស្រាវជ្រាវ និងរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីលក្ខន្តិក:ក្រឡាបញ្ជី

   ភ្នំពេញ៖ នៅថ្ងៃអង្គារ ១៤រោច ខែកក្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកកិច្ចការរដ្ឋបាលតុលាការ ទទួលបន្ទុកសិក្សាស្រាវជ្រាវ និងរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីលក្ខន្តិក:ក្រឡាបញ្ជី បានដឹកនាំកិច្ចប្រជុំបន្តលើការងាររៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីលក្ខន្តិក:ក្រឡាបញ្ជី ដែលរៀបចំឡើងនៅបន្ទប់អាគារគយ ដោយមានការចូលរួមពី ក្រុមការងារបច្ចេកទេស។

    កិច្ចប្រជុំនេះបានពិភាក្សាគ្នា ពិនិត្យ ផ្ទៀងផ្ទាត់ និងកែសម្រួលឡើងវិញ លើសេចក្ដីព្រាងច្បាប់ស្ដីពីលក្ខន្តិក:ក្រឡាបញ្ជី តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីដាក់ជូនក្រុមការងារថ្នាក់ដឹកនាំពិនិត្យ សម្រេចបន្ត ។