ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តមបណ្ឌិត ខាន់ វណ្ណ: រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំក្រុមការងារលេខាធិការដ្ឋានអចិន្ត្រៃយ៍នៃគណ:កម្មាធិការដឹកនាំការងារកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ចូលរួមក្នុងកិច្ចប្រជុំយន្តការសម្របសម្រួលការងារកែទម្រង់បី បូក មួយ

    នារសៀលថ្ងៃព្រហស្បត្តិ៍ ១កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ខាន់ វណ្ណ: រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍នៃគណ:កម្មាធិការដឹកនាំការងារកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ បានដឹកនាំក្រុមការងារចូលរួមក្នុងកិច្ចប្រជុំយន្តការសម្របសម្រួលការងារកែទម្រង់បី បូក មួយ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន គណ:កម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ: នៅសាលប្រជុំធំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។