ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្ដម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ពាក់ព័ន្ធនឹងការរៀបចំសិក្ខាសាលាស្ដីពីការបង្កើត និងដំណើរការតុលាការពាណិជ្ជកម្មនៅកម្ពុជា

    នារសៀលថ្ងៃចន្ទ ៥កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៤:០០នាទីរសៀល ឯកឧត្ដម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ពាក់ព័ន្ធនឹងការរៀបចំសិក្ខាសាលាស្ដីពីការបង្កើត និងដំណើរការតុលាការពាណិជ្ជកម្មនៅកម្ពុជា ដោយមានការចូលរួមពី ឯកឧត្តមអនុប្រធាន ឯកឧត្តម សមាជិក នៃក្រុមការងារ។