រាជធានីភ្នំពេញ៖ នាថ្ងៃសុក្រ ១៤រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបិទកិច្ចប្រជុំប្រចាំឆ្នាំ ដើម្បីបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រុមមេធាវីរាជរដ្ឋាភិបាល និងក្រុមមេធាវីស័្មគ្រចិត្តសម្ដេចតេជោសែន។