ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យ លោក NAITO Shintaro ប្រធាននាយកដ្ឋានកិច្ចសហប្រតិបត្តិការអន្តរជាតិនៃក្រសួងយុត្តិធម៌ជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

    រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ១កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នេះ, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យ លោក NAITO Shintaro ប្រធាននាយកដ្ឋានកិច្ចសហប្រតិបត្តិការអន្តរជាតិនៃក្រសួងយុត្តិធម៌ជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ កិច្ចពិភាក្សានៅក្នុងជំនួបនេះផ្តោតសំខាន់លើការងារមួយចំនួនរួមមាន វឌ្ឍនភាពនៃការអនុវត្តគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហានទី៦ និងលទ្ធភាពក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងទៀត សំដៅពង្រឹង និងបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យយុត្តិធម៌របស់កម្ពុជា។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោក KINNO Tatsuaki ដែលបានចូលរួមចំណែកក្នុងអភិវឌ្ឍវិស័យច្បាប់រដ្ឋប្បវេណីកម្ពុជា កន្លងមក ព្រមទាំងបានជូនពរឱ្យលោកជំនាញការ ទទួលបានជោគជ័យក្នុងការងារថ្មីរបស់ខ្លួនពេលត្រឡប់ទៅមាតុប្រទេសវិញ។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកស្រី TOBE Yuki ជាជំនាញការថ្មី ដែលនឹងត្រូវមកបន្តការងារជំនួសលោក KINNO Tatsuaki។