ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជានាយកគម្រោង និងលោកស្រី KAMEI Haruko តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន Jica បានដឹកនាំកិច្ចប្រជុំជាសហប្រធាន នៃកិច្ចប្រជុំលើកទី១ របស់គណៈកម្មាធិការសម្របសម្រួលរួម សម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍ វិស័យច្បាប់ និងយុត្តិធម៌ ជំហានទី៦

 

    នាថ្ងៃពុធ ១កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជានាយកគម្រោង និងលោកស្រី KAMEI Haruko តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន Jica បានដឹកនាំកិច្ចប្រជុំជាសហប្រធាន នៃកិច្ចប្រជុំលើកទី១ របស់គណៈកម្មាធិការសម្របសម្រួលរួម សម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍ វិស័យច្បាប់ និងយុត្តិធម៌ ជំហានទី៦ ដែលមានរបៀបវារៈដូចខាងក្រោម ៖

    ១-របាយការណ៍វឌ្ឍនភាពនៃការអនុវត្តគម្រោង និងបទបង្ហាញស្តីពីផែនការប្រចាំឆ្នាំ២០២៣-២០២៤

    ២-បទបង្ហាញអំពី ការអប់រំសម្រាប់ចៅក្រម និងសិស្សចៅក្រម និងការកែទម្រង់ការបណ្តុះបណ្តាលនៅរាជបណ្ឌិតសភាវិជ្ជាជីវតុលាការ

    ៣-កិច្ចពិភាក្សារួម ដើម្បីប្រមូលធាតុចូលបន្ថែមលើផែនការកម្មវិធីនិងសកម្មភាពការងាររបស់គម្រោងសម្រាប់ឆ្នាំ២០២៣-២០២៤ ។

    កិច្ចប្រជុំនេះមានការចូលរួមពីតំណាងតុលាការកំពូល ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សាលាដំបូងនិងសាលាឧទ្ធរណ៍រាជធានីភ្នំពេញ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អ្នកជំនាញការនិងទីប្រឹក្សាជប៉ុន តំណាងស្ថានទូតជប៉ុននៅកម្ពុជា ក្រុមការងារនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន Jica នៅកម្ពុជា និងទីក្រុងតូក្យូ ប្រទេសជប៉ុន ចូលរួមដោយផ្ទាល់ និងចូលរួមតាមប្រព័ន្ធនិម្មិតហ៊្សូម (Zoom) សម្រាប់ភាគីនៅប្រទេសជប៉ុន៕