ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៣ របស់គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា "គ.ប.ក."

    នាថ្ងៃព្រហស្បតិ៍ ២កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក "គ.ប.ក." បានអញ្ជើញចូលរួមក្នុងកម្មវិធីទស្សនកិច្ចសិក្សាកាន់ទីស្នាក់ការកណ្ដាលរបស់គណៈកម្មាធិការប្រកួតប្រជែងហ្វីលីពីន នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។