ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្ដម សន សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សា ជាមួយធនាគារអភិវឌ្ឍន៏អាស៊ី(ABD)

    នារសៀលថ្ងៃសុក្រ ៣កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ២:០០នាទីរសៀល ឯកឧត្ដម សន សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្មបានដឹកនាំកិច្ចប្រជុំពិភាក្សា ជាមួយតំណាងធនាគារអភិវឌ្ឍន៏អាស៊ី(ABD) គឺលោកស្រី Fiona Connell ដែលជាប្រធានក្រុមការងារច្បាប់នៃតុលាការពាណិជ្ជកម្ម ដើម្បីពិភាក្សាលើផែនការសកម្មភាពការងារប្រចាំឆ្នាំ២០២៣ ដែលមានជាអាទិ៍ ១-របៀបនៃការរួមផ្តល់យោបល់របស់អ្នកជំនាញការអន្តរជាតិរបស់ADBលើសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ ការប្រព្រឹត្តិទៅនៃសាលាជម្រៈក្តីពាណិជ្ជកម្ម និងនីតិវិធីពាណិជ្ជកម្ម និង ២-សិក្ខាសាលាពិគ្រោះយោបល់លើប្រធានបទមួយចំនួនទាក់ទងនឹងនីតិពាណិជ្ជកម្មនិងតុលាការពាណិជ្ជកម្ម។

    កិច្ចពិភាក្សាខាងលើក៏មានការចូលរួមផងែដរពី ឯកឧត្តម នាក់ សើគីរីន អនុរដ្ឋលេខាធិការនិងជាសមាជិកគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម ព្រមទាំង ឯកឧត្តម ម៉ុង មុនីចរិយា ប្រធានសាលាឧទ្ធរណ៍ត្បូងឃ្មុំនិងជាសមាជិកគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម។