ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត សេកាណូ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមក្នុងពិធី “ប្រកាសដាក់ឱ្យអនុវត្តនីតិវិធីចំណាយថវិកាចរន្តដែលមិនមានធានាចំណាយដោយឡែកតាម FMIS ទាំងស្រុង ,ពង្រីកការដាក់ឱ្យប្រើប្រាស់ FMIS នៅការដ្ឋានថ្មី, ពង្រីកការដាក់ឱ្យប្រើប្រាស់ FMIS Portal ជំនាន់ទី១ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនៅសេសសល់ និងសន្ធានកម្មទិន្នន័យរវាង FMIS ជាមួយប្រព័ន្ធគ្រប់គ្រងមន្រ្តីរាជការរបស់ក្រសួងមុខងារសាធារណៈ”

នៅថ្ងៃព្រហស្បតិ៍ ៤ រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម កើត សេកាណូ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមក្នុងពិធី “ប្រកាសដាក់ឱ្យអនុវត្តនីតិវិធីចំណាយថវិកាចរន្តដែលមិនមានធានាចំណាយដោយឡែកតាម FMIS ទាំងស្រុង ,ពង្រីកការដាក់ឱ្យប្រើប្រាស់ FMIS នៅការដ្ឋានថ្មី, ពង្រីកការដាក់ឱ្យប្រើប្រាស់ FMIS Portal ជំនាន់ទី១ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនៅសេសសល់ និងសន្ធានកម្មទិន្នន័យរវាង FMIS ជាមួយប្រព័ន្ធគ្រប់គ្រងមន្រ្តីរាជការរបស់ក្រសួងមុខងារសាធារណៈ” នៅសណ្ឋាគារ Hyatt Regency Phnom Penh ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ស្របតាមបរិការណ៍ នៃការធ្វើទំនើបភាវូបនីយកម្មប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ការដាក់ឱ្យអនុវត្តនីតិវិធីអនុវត្តការងារតាមប្រព័ន្ធ FMIS ទាំងនេះ គឺដើម្បីពង្រឹង និងបង្កើនបន្ថែមទៀតនូវ តម្លាភាព, គណនេយ្យភាព, ប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធិ ដើម្បីឈានដល់ការសម្រេចបាននូវគោលដៅនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលជាកម្មវិធីនយោបាយអាទិភាពដាក់ចេញដោយរាជរដ្ឋាភិបាល គឺការបង្កើនភាពជឿទុកចិត្តនៃថវិកា, គណនេយ្យភាពហិរញ្ញវត្ថុ, ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និងការបង្កើនគណនេយ្យសមិទ្ធកម្ម ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។