ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

លោកជំទាវ ខៀវ សុផានី អនុរដ្ឋលេខាធិការ និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យយុត្តិធម៌ បានអញ្ជើញចូលរួមជាគណៈកម្មការក្នុងកម្មវិធី”ជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៣”

    នាព្រឹកថ្ងៃសៅរ៍ ៦ រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ លោកជំទាវ ខៀវ សុផានី អនុរដ្ឋលេខាធិការ និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យយុត្តិធម៌ និង លោក ឃ្លោក ដារ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌ តំណាងក្រសួងយុត្តិធម៌ និងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យយុត្តិធម៌ បានអញ្ជើញចូលរួមជាគណៈកម្មការវាយតម្លៃ និងដាក់ពិន្ទុក្នុងកម្មវិធី«ជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២៣ » វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ទៅលេីប្រធានបទទី១ «នីតិរដ្ឋ គឺជាមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍ» ។ កម្មវិធីនេះត្រូវបានរៀបចំឡេីងដោយក្រសួងអប់រំ យុវជន និង កីឡា ដែលតំណាងដោយ លោកជំទាវ ស្រូយ សុជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋាន យុវជន និងមានការចូលរួមជាគណៈកម្មការពីសំណាក់តំណាងរបស់សាកលវិទ្យាល័យជាតិគ្រប់គ្រង សមាគមសាលាត្រាជូ និង កម្មវិធី The Perspectives Cambodia.