នាព្រឹក ថ្ងៃអង្គារ ១៥ កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ តាមការចាត់តាំងរបស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌, ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំក្រុមការងារ ចូលរួមកិច្ចប្រជុំ ស្តីពីសេចក្តីព្រាងរបាយការណ៍របស់អគ្គលេខាធិការអង្គការសហប្រជាជាតិពាក់ព័ន្ធសិទ្ធិមនុស្សនៅកម្ពុជា។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងមានតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធចូលរួម ដើម្បីពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងរបាយការណ៍របស់អគ្គលេខាធិការអង្គការសហប្រជាជាតិពាក់ព័ន្ធសិទ្ធិមនុស្សនៅកម្ពុជា ស្តីពី “តួនាទី និងសមិទ្ធផលរបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សក្នុងជួយរដ្ឋាភិបាល និងប្រជាជនកម្ពុជា លើកកម្ពស់ និងការពារសិទ្ធិមនុស្ស” ដើម្បីរក្សាតុល្យភាពព័ត៌មាននៅក្នុងរបាយការណ៍នេះ និងចូលរួមការពារមុខមាត់ និងកិត្តយសរបស់របស់រាជរដ្ឋាភិបាលកម្ពុជា។