នៅព្រឹកថ្ងៃចន្ទ ៥កើត ខែស្រាពណ៌ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ខាន់ វណ្ណ: រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធាន លេខាធិការដ្ឋាន នៃគណ:កម្មការគ្រប់គ្រង និងចាត់ចែងវត្ថុតាង បានដឹកនាំក្រុមការងារលេខាធិការដ្ឋានចូលរួមក្នុងកិច្ចប្រជុំពិភាក្សាចំពោះការស្នើសុំចាត់ចែងវត្ថុតាងដែលត្រូវបានរឹបអូសជាទ្រព្យសម្បត្តិរដ្ឋតាមសេចក្តីរបស់តុលាការ តាមសំណើរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីតំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តំណាងប្រធានសាលាដំបូង និងតំណាងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។