ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១៣ នៃក្រុមការងារបច្ចេកទេស ដើម្បីអនុវត្តផែនការប្រតិបត្តិ និងតារាងផែនការសកម្មភាពនៃគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហ៊ានទី៦

រសៀលថ្ងៃសុក្រ ៩កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា, ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារបច្ចេកទេស ដើម្បីអនុវត្តផែនការប្រតិបត្តិ និងតារាងផែនការសកម្មភាពនៃគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហ៊ានទី៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍លើកទី១៣ របស់ក្រុមការងារបច្ចេកទេស ដោយកិច្ចប្រជុំលើកនេះ មានការចូលរួមពីវាគ្មិនកិត្តិយសដែលជាសាស្ត្រចារ្យ និងមន្ត្រីជំនាញអញ្ជើញមកពីនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ (ICD) នៃក្រសួងយុត្តិធម៌ ប្រទេសជប៉ុន។ នៅក្នុងដំណើរការកិច្ចប្រជុំនេះ មានការធ្វើបទបង្ហាញ ស្តីពីការប្រព័ន្ធនៃការសិក្សាអប់រំ និងកម្មវិធីសិក្សារបស់សាលាច្បាប់ (Law School) នៅប្រទេស ជប៉ុន ដោយលោកសាស្ត្រាចារ្យ GOTO Keisuke នៃវិទ្យាស្ថានស្រាវជ្រាវ និងបណ្តុះបណ្តាលនៃក្រសួងយុត្តិធម៌ជប៉ុន។ សូមគូសបញ្ជាក់ថា បទបង្ហាញ និងការចែករំលែកបទពិសោធន៍នៃកម្មវិធីសិក្សារបស់សាលាច្បាប់នៅប្រទេសជប៉ុនខាងលើនេះ គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ក្រុមការងារបច្ចេកទេស ដើម្បីអនុវត្តផែនការប្រតិបត្តិ និងតារាងផែនការសកម្មភាពនៃគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហ៊ានទី៦ ដែលកំពុងធ្វើការពិនិត្យ កែសម្រួល និងរៀបចំនូវកម្មវិធីបណ្តុះបណ្តាល ព្រមទាំង ឯកសារបង្រៀនផ្នែករដ្ឋប្បវេណី សម្រាប់សាលាភូមិន្ទចៅក្រម និងព្រះរាជអាជ្ញានៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។