ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំថ្នាក់ដឹកនាំ និងក្រុមការងារពាក់ព័ន្ធ ធ្វើវិបស្សនាលើកទី៤ ដើម្បីបន្តពិនិត្យ ពិភាក្សា និងរៀបចំឯកសារកែទម្រង់ប្រព័ន្ធយុត្តិធម៌

    រាជធានីភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំ និងក្រុមការងារដែលមានការពាក់ព័ន្ធ ធ្វើវិបស្សនាលើកទី៤ ដើម្បីបន្តពិនិត្យ ពិភាក្សា និងរៀបចំឯកសារកែទម្រង់ប្រព័ន្ធយុត្តិធម៌។ ការធ្វើវិបស្សនាលើកទី៤ នេះ ត្រូវបានរៀបចំឡើងនៅថ្ងៃទី២៥ និងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដើម្បីបន្តរៀបចំឯកសារយុទ្ធសាស្ត្រសម្រាប់ការងារកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដែលជាផែនទីចង្អុលផ្លូវសម្រាប់អនុវត្តការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌ប្រកបដោយប្រសិទ្ធភាព និងទទួលបានលទ្ធផលតាមការគ្រោងទុក។