ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្ដម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌ ដើម្បីពិភាក្សាលើការងារពាក់ព័ន្ធ នឹងការអនុវត្តផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៣ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៤

    រាជធានីភ្នំពេញ៖ នាថ្ងៃអង្គារ ៥រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៨:៣០នាទីព្រឹក ឯកឧត្ដម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌ ដើម្បីពិភាក្សាលើការងារពាក់ព័ន្ធ នឹងការអនុវត្តផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៣ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៤។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមអនុប្រធាន ឯកឧត្ដម លោកជំទាវ ដែលជាសមាជិក សមាជិកានៃក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌ ព្រមទាំងមន្ត្រីមួយចំនួនទៀតផងដែរ។