ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ខាន់ វណ្ណៈ រដ្ឋលេខាធិការ និងឯកឧត្តម កើត សេកាណូ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃក្រសួងយុត្តិធម៌ ព្រមទាំងថ្នាក់ដឹកនាំនៃអង្គភាពថវិកាក្នុងវិស័យយុត្តិធម៌ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាថវិកាកម្រិតថ្នាក់ដឹកនាំជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើការរៀបចំគម្រោងផែនការយុទ្ធសាស្រ្តថវិកា ឆ្នាំ២០២៤-២០២៦ និងគម្រោងផែនការថវិកា ឆ្នាំ២០២៤

    នៅរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឯកឧត្តម ខាន់ វណ្ណៈ រដ្ឋលេខាធិការ និងឯកឧត្តម កើត សេកាណូ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃក្រសួងយុត្តិធម៌ ព្រមទាំងថ្នាក់ដឹកនាំនៃអង្គភាពថវិកាក្នុងវិស័យយុត្តិធម៌ ដែលរួមមានអង្គភាពថវិកាថ្នាក់កណ្តាលនៃក្រសួងយុត្តិធម៌ និងសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាថវិកាកម្រិតថ្នាក់ដឹកនាំជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

កិច្ចប្រជុំនេះ ផ្តោតសំខាន់លើការរៀបចំថវិកាដូចខាងក្រោម៖

១.ការរៀបចំគម្រោងផែនការយុទ្ធសាស្រ្តថវិកា ឆ្នាំ២០២៤-២០២៦ និង

២.គម្រោងផែនការថវិកា ឆ្នាំ២០២៤។