ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

កិច្ចប្រជុំលើកទី១៥ នៃក្រុមការងារបច្ចេកទេស ដើម្បីអនុវត្តផែនការប្រតិបត្តិ និងតារាងផែនការសកម្មភាពនៃគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហ៊ានទី៦

 

    រសៀលថ្ងៃសុក្រ ៨រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ក្រុមការងារបច្ចេកទេស ដើម្បីអនុវត្តផែនការប្រតិបត្តិ និងតារាងផែនការសកម្មភាពនៃគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហានទី៦ បានបន្តកិច្ចប្រជុំពិភាក្សាលើកទី១៥ នៃក្រុមការងារបច្ចេកទេសនេះ ដើម្បីពិនិត្យ និងពិភាក្សាបន្តលើកិច្ចការចំនួន ២ រួមមាន៖ (១)-ការជ្រើសរើស ប្រធានបទដេីម្បីសរសេរជាសៀវភៅមេរៀន (Textbook) (២)-សកម្មភាពដែលត្រូវអនុវត្ត បន្ទាប់ពីបានជ្រើសរើស ប្រធានបទសម្រាប់សៀវភៅមេរៀន។