ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមពិធីបុណ្យខួបគម្រប់ ៧ ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ ឧបាសិកា ខែក គឹមលាង ដែលត្រូវជាភរិយារបស់ ឯកឧត្តម ម៉ែន សុភាព ទីប្រឹក្សាអមក្រសួងយុត្តិធម៌

    ភ្នំពេញ៖ នៅល្ងាចថ្ងៃអង្គារ ១២រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នេះ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមពិធីបុណ្យខួបគម្រប់ ៧ ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ ឧបាសិកា ខែក គឹមលាង ដែលត្រូវជាភរិយារបស់ ឯកឧត្តម ម៉ែន សុភាព ទីប្រឹក្សាអមក្រសួងយុត្តិធម៌ និងជាម្តាយរបស់ លោក ម៉ែន ចំណាន ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងបរិវត្តកម្មឌីជីថល នៃក្រសួងយុត្តិធម៌។ លោកជំទាវ ខែក គឹមលាង បានទទួលមរណភាពកាលពីថ្ងៃព្រហស្បតិ៍ ៧រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៦៤ ឆ្នាំ ដោយរោគាពាធ។