ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តមបណ្ឌិត ខាន់ វណ្ណ: រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធាន លេខាធិការដ្ឋាន នៃគណ:កម្មការគ្រប់គ្រង និងចាត់ចែងវត្ថុតាង បានដឹកនាំក្រុមការងារលេខាធិការដ្ឋានចូលរួមអនុវត្តចំពោះវត្ថុតាងដែលត្រូវបានរឹបអូសជាទ្រព្យសម្បត្តិរដ្ឋតាមសេចក្តីសម្រេចរបស់តុលាការ ពាក់ព័ន្ធនឹងបទល្មើស រត់ពន្ធទំនិញ និងសម្អាតប្រាក់ តាមសំណើរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា

    នៅព្រឹកថ្ងៃពុធ ១៣រោច ខែស្រាពណ៌ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ខាន់ វណ្ណ: រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធាន លេខាធិការដ្ឋាន នៃគណ:កម្មការគ្រប់គ្រង និងចាត់ចែងវត្ថុតាង បានដឹកនាំក្រុមការងារលេខាធិការដ្ឋានចូលរួមអនុវត្តចំពោះវត្ថុតាងដែលត្រូវបានរឹបអូសជាទ្រព្យសម្បត្តិរដ្ឋតាមសេចក្តីសម្រេចរបស់តុលាការ ពាក់ព័ន្ធនឹងបទល្មើស រត់ពន្ធទំនិញ និងសម្អាតប្រាក់ តាមសំណើរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្រោមការសម្របសម្រួលពីលោក ឆាយ ហុង ព្រះរាជអាជ្ញារង តំណាងឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីតំណាងមន្ត្រីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តំណាងអាជ្ញាធរ កងរាជអាវុធហត្ថខណ្ឌ មានទីតាំងស្ថិតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។