ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តមបណ្ឌិត ខាន់ វណ្ណ: រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំមន្ត្រីជាន់ខ្ពស់របស់ក្រសួងយុត្តិធម៌ ចូលរួមក្នុងកិច្ចប្រជុំពិភាក្សាលើសំណើសុំជ្រើសរើសមន្ត្រីក្របខណ្ឌថ្មីសម្រាប់រដ្ឋបាលថ្នាក់កណ្តាលនៃក្រសួងយុត្តិធម៌។

    នៅរសៀលថ្ងៃពុធ ១៣រោច ខែស្រាពណ៌ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ខាន់ វណ្ណ: រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំមន្ត្រីជាន់ខ្ពស់រួមមាន ឯកឧត្តម កើត សេកាណូ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ក្រសួងយុត្តិធម៌, ឯកឧត្តម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការក្រសួងយុត្តិធម៌ ព្រមទាំងមន្ត្រីជំនាញមួយចំនួនទៀត ចូលរួមក្នុងកិច្ចប្រជុំពិភាក្សាលើសំណើសុំជ្រើសរើសមន្ត្រីក្របខណ្ឌថ្មីសម្រាប់រដ្ឋបាលថ្នាក់កណ្តាលនៃក្រសួងយុត្តិធម៌ នៅទីស្តីការក្រសួងមុខងារសាធារណ:។