ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ឃ្លោក ដារ៉ា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យុត្តិធម៌ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងនៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌

   នាព្រឹកថ្ងៃសុក្រ ៨ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្តម ឃ្លោក ដារ៉ា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យុត្តិធម៌ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនៃនាយកដ្ឋានទាំង ៥ ចំណុះអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌ ដើម្បីពិភាក្សាអំពីរបាយការណ៍វឌ្ឍនភាពការងារ បញ្ហាប្រឈម និងផែនការការងាររបស់នាយកដ្ឋាននីមួយៗ ព្រមទាំងបែបបទការងារចំណុះអគ្គនាយកដ្ឋាន ក្នុងគោលបំណងធានាបាននូវប្រសិទ្ធភាព សង្គតិភាព តម្លាភាព និងភាពស្និទ្ធស្នាលរវាងថ្នាក់ដឹកនាំនិងមន្រ្តីចំណុះអគ្គនាយកដ្ឋាន។