នារសៀល ថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម នាក់ សើគីរីន រដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌ បានដឹកនាំក្រុមការងារ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងនៃអនុសញ្ញា ស្តីពីការផ្ទេរទណ្ឌិតរវាងកម្ពុជា និងប៊ែលហ្ស៊ីក ដោយមានការចូលរួមពីឯកឧត្តម មាស សាកែវ អនុរដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌ ព្រមទាំងក្រុមការងារនៃអាជ្ញាធរកណ្តាលកម្ពុជា។