នាព្រឹក ថ្ងៃព្រហស្បតិ៍ ១៤ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងរបស់អគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌ ដោយមានការចូលរួមពីរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការទទួលបន្ទុក ព្រមទាំងថា្នក់ដឹកនាំ និងមន្រ្តីរាជការចំណុះអគ្គនាយកដ្ឋាន។ កិច្ចប្រជុំនេះ ធ្វើការពិភាក្សាដោយផ្តោតលើរបៀបវារៈសំខាន់ៗចំនួន ៥ រួមមាន៖
១-វឌ្ឍនភាព និងផែនការការងាររបស់អគ្គនាយកដ្ឋាន ២-វឌ្ឍនភាព និងផែនការការងាររបស់នាយកដ្ឋានចំណុះ ៣-បញ្ហាប្រឈម និងដំណោះស្រាយ ៤-ការបែងចែកភារកិច្ចទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំទទួលបន្ទុក និងរបៀបរបបការងារ ៥-កិច្ចពិភាក្សារួម និងមតិដឹកនាំលើទិសដៅការងាររបស់អគ្គនាយកដ្ឋាន