ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

លោកជំទាវ ចាន់ សុទ្ធាវី រដ្ឋលេខាធិការប្រចាំការនៃក្រសួងយុត្តិធម៌អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើការងាររបស់អគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី

នាថ្ងៃសុក្រ ១៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលប្រជុំ នៃក្រសួងយុត្តិធម៌, លោកជំទាវ ចាន់ សុទ្ធាវី រដ្ឋលេខាធិកា ប្រចាំការ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១ សម្រាប់នីតិកាលទី ៧ ដើម្បីពិនិត្យលើការងាររបស់អគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្ដម តាន់ហ៊ាង ដាវ័ណ្ណ រដ្ឋលេខាធិការ , ឯកឧត្តម យឹម សារី អនុរដ្ឋលេខាធិការ និងលោកជំទាវ ម៉ៅ ភិរុណ អនុរដ្ឋលេខាធិការ ព្រមទាំងឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណីរួមនិង លោក-លោកស្រី ជាថ្នាក់ដឹកនាំទាំងអស់នៃអគ្គនាយកដ្ឋាន ។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំទ្បើងដោយមាន របៀបវារ:សំខាន់ៗចំនួន៤ រួមមាន: ទី១ - ជំនួបណែនាំ រវាងថ្នាក់ដឹកនាំតែងតាំងថ្មី ដែលទទួលបន្ទុកលេីការងារអគ្គនាយកដ្ឋាន ជាមួយថ្នាក់ ដឹកនាំនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី។ ទី២- បែងចែកការទទួលខុសត្រូវ និងណែនាំរបៀបរបបនៃការឆ្លងយោបល់តាមឋានានុក្រមលេីឯកសាររបស់ អគ្គនាយកដ្ឋាន។ ទី៣- ពិនិត្យ និងពិភាក្សាលេីវឌ្ឍនភាពការងារ និងការកំណត់ទិសដៅការងារអាទិភាពរបស់អគ្គនាយកដ្ឋាន។ ទី៤ - បញ្ហាផ្សេងៗ។