ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

កិច្ចប្រជុំលើកទី១៨ នៃក្រុមការងារបច្ចេកទេស ដើម្បីអនុវត្តផែនការប្រតិបត្តិ និងតារាងផែនការសកម្មភាពនៃគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហ៊ានទី៦

រសៀលថ្ងៃសុក្រ ១៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ក្រុមការងារបច្ចេកទេស ដើម្បីអនុវត្តផែនការប្រតិបត្តិ និងតារាងផែនការសកម្មភាពនៃគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហានទី៦ បានបន្តកិច្ចប្រជុំពិភាក្សាលើកទី១៨ នៃក្រុមការងារបច្ចេកទេសនេះ ដើម្បីពិនិត្យ និងពិភាក្សាបន្តលើកិច្ចការចំនួន ២ រួមមាន៖

(១)-ការពន្យល់អំពីកម្រងសំនួរសម្រាប់សម្ភាសន៍មេធាវី

(២)-ការពិភាក្សាអំពីគំរូសៀវភៅមេរៀនស្តីពីការលែងលះ និងបន្តការផ្តល់យោបល់ចំពោះខ្លឹមសារនៃគម្រោងមេរៀន Course Outline