ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកម្មវិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម

    រាជធានីភ្នំពេញ៖ នៅថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកម្មវិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ អាណត្តិទី១ របស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ដែលកម្មវិធីនេះត្រូវបានរៀបចំឡើងនៅសលាប្រជុំអគារ S នៃទីស្តីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ កម្មវិធីនេះ មានការចូលរួមពីឯកឧត្តមប្រធាន និងសមាជិក សមាជិកានៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម, តំណាងក្រសួងស្ថាប័នដែលមានការពាក់ព័ន្ធ, តំណាងអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា, អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត, ស្នងការរាជធានី ខេត្ត, មេបញ្ជាការកងរាជអាវុធហត្ថ រួមជាមួយនឹងសមាជិក សមាជិកានៃអង្គសន្និបាត សរុបជាង ៤៥០នាក់។