ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្ដម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សា និងផ្ដល់យោបល់លើសេចក្ដីព្រាងច្បាប់ស្ដីពី ការរៀបចំ និងការប្រព្រឹត្តិទៅនៃសាលាជម្រះក្ដីពាណិជ្ជកម្ម និងបទប្បញ្ញត្តិនីតិវិធីពាណិជ្ជកម្ម

                នាព្រឹកថ្ងៃអង្គារ ១១រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ៨:៣០នាទីព្រឹក ឯកឧត្ដម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម ដើម្បីពិភាក្សា និងផ្ដល់យោបល់បន្តលើសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃសាលាជម្រៈក្តីពាណិជ្ជកម្ម និងបទប្បញ្ញត្តិនីតិវិធីពាណិជ្ជកម្ម។ កិច្ចពិភាក្សាខាងលើក៏មានការចូលរួមពី ឯកឧត្ដមអនុប្រធាន ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាសមាជិកគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម។