ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ឃ្លោក ដារ៉ា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍវិស័យយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងប្រកាសទទួលស្គាល់អ្នកបកប្រែ និងក្រុមហ៊ុនបកប្រែ ក្នុងវិស័យច្បាប់ និងយុត្តិធម៌

    នៅព្រឹក ថ្ងៃ ពុធ ៣កើត ខែ កត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ៩ នាទីព្រឹក ឯកឧត្តម ឃ្លោក ដារ៉ា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍវិស័យយុត្តិធម៌ បានធ្វើការដឹកនាំកិច្ចប្រជុំដែលមានសមាសភាពអញ្ជើញចូលរួមមាន អគ្គនាយករងចំនួន ២នាក់ ប្រធាននាយកដ្ឋានចំនួន ១នាក់ ប្រធានការិយាល័យចំនួន ១នាក់ និងមន្រ្ដីជាប់កិច្ចសន្យាចំនួន ១នាក់ ដើម្បីពិនិត្យ ពិភាក្សាលើសេចក្តីព្រាងប្រកាសទទួលស្គាល់អ្នកបកប្រែ និងក្រុមហ៊ុនបកប្រែ ក្នុងវិស័យច្បាប់ និងយុត្តិធម៌ដែលនាយកដ្ឋានជំនាញបានរៀបចំ មុននឹងគោរពជូនថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ពិនិត្យ និងសម្រេចជាផ្លូវការ នាពេលខាងមុខ។