ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា​នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចាត់តាំងលោក លុយ ទីហួរ ព្រះរាជអាជ្ញារង​ ធ្វើពិធីប្រកាស​ព្រះរាជក្រឹត្យ​បន្ធូរបន្ថយទោស និងលើកលែងទោស នៅក្នុងឱកាសពិធីបុណ្យ ឯករាជ្យជាតិ និងពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដល់ទណ្ឌិតចំនួន១៩រូប

    បន្ទាយមានជ័យ ៖ នាសៀលថ្ងៃអាទិត្យ ១៤កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា​នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចាត់តាំងលោក លុយ ទីហួរ ព្រះរាជអាជ្ញារង​ អញ្ជើ​ញជាគណៈអធិបតី​​ ជាមួយឯកឧត្តម លី សារី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុំ រាត្រី អភិបាល​នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានធ្វើពិធីប្រកាស​ព្រះរាជក្រឹត្យ​បន្ធូរបន្ថយទោស និងលើកលែងទោស នៅក្នុងពិធីបុណ្យ ឯករាជ្យជាតិ និងពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដល់ទណ្ឌិតចំនួន១៩រូប ដូចខាងក្រោម ៖ -បន្ធូរបន្ថយទោសរយៈពេល ០៣ខែ ចំនួន ១៣នាក់ -បន្ធូរបន្ថយទោសរយៈពេល ០៦ខែ ចំនួន ០៥នាក់ -បន្ធូរបន្ថយទោសរយៈពេល ០៩ខែ ចំនួន ០១​ នាក់ ។​