ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

លោកជំទាវ ចាត សូរស្មី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកោះកុង បានចាត់តាំងលោក អេង ចាន់ភារ៉ា ព្រះរាជអាជ្ញារងអញ្ជើញចូលរួមជាគណៈអធិប​តី​នៅក្នុងពិធីប្រកាស​ព្រះរាជក្រឹត្យស្តីពីការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត នៅក្នុងពន្ធនាគារខេត្តកោះកុង ចំនួន ០៩ នាក់

  កោះកុង ៖នារសៀល ថ្ងៃអាទិត្យ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ ចាត សូរស្មី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកោះកុង បានចាត់តាំងលោក អេង ចាន់ភារ៉ា ព្រះរាជអាជ្ញារង អញ្ជើញចូលរួមជាគណៈអធិប​តី​នៅក្នុងពិធីប្រកាស​ព្រះរាជក្រឹត្យស្តីពីការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត នៅក្នុងពន្ធនាគារខេត្តកោះកុង ដែលមានទណ្ឌិតចំនួន ០៩ នាក់ ត្រូវបានទទួលការបន្ធូរបន្ថយទោសរយះពេល ០៣ ខែ នៅក្នុងឱកាសពិធីបុណ្យឯករាជ្យ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ និង​បានបន្តដឹកនាំធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ជនជាប់ឃុំនៅតាមបន្ទប់អគារនីមួយៗផងដែរ ។​