ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តក្រចេះ បានចាត់តាំងលោកព្រះរាជអាជ្ញារង កៀង សុន្ទរោ ធ្វើពិធីប្រកាសព្រះរាជក្រឹត្យបន្ធូរបន្ថយទោស និងលើកលែងទោស នាក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក​ ដល់ទណ្ឌិតចំនួន ២៧នាក់

ឯកឧត្តម គឺ ប៊ុណ្ណារ៉ា​ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តក្រចេះ បានចាត់តាំងលោកព្រះរាជអាជ្ញារង កៀង សុន្ទរោ អមដោយក្រឡាបញ្ជី បានចូលរួមជាមួយលោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ដួង វុទ្ធី ប្រធានពន្ធនាគារខេត្ត អមដោយលោកអនុប្រធានពន្ធនាគារ លោកប្រធានការិយាល័យ និងលោកប្រធានផ្នែកគោលនយោបាយបន្ធូរបន្ថយទោស និងលើកលែងទោស បានធ្វើពិធីប្រកាសព្រះរាជក្រឹត្យបន្ធូរបន្ថយទោស និងលើកលែងទោស ​នាក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក​ ដល់ទណ្ឌិតចំនួន ២៧នាក់ ស្រ្តី ០១នាក់ ដោយក្នុងរួមមាន ៖ ការបន្ថយរយៈពេលរងទោស ០៣ខែ ចំនួន ២៣នាក់ ស្រ្តី ០១នាក់ បន្ថយរយៈពេលរងទោស ០៦ខែចំនួន ០៤នាក់ បុរស ។