ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងពោធិ៍សាត់ បានចាត់តាំងលោកព្រះរាជអាជ្ញារង ប៊ុង តាំងទី ចុះទៅមណ្ឌលអប់រំកែប្រែទី៤ ដើម្បី ធ្វើពិធីប្រកាសព្រះរាជក្រឹត្យបន្ធូរបន្ថយទោស និងលើកលែងទោស នាក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក​ ដល់ទណ្ឌិតចំនួន ២៨នាក់

    ពោធិ៍សាត់៖ នាសៀលថ្ងៃអាទិត្យ ១៤កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងពោធិ៍សាត់ បានចាត់តាំងលោកព្រះរាជអាជ្ញារង ប៊ុង តាំងទី ចុះទៅមណ្ឌលអប់រំកែប្រែទី៤ ដើម្បី ធ្វើពិធីប្រកាសព្រះរាជក្រឹត្យបន្ធូរបន្ថយទោស និងលើកលែងទោស នាក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក​ ដល់ទណ្ឌិតចំនួន ២៨នាក់ ដោយក្នុងនោះ​មានទណ្ឌិតចំនួន១៩នាក់ត្រូវបានបន្ធូរបន្ថយទោសរយ​ៈពេល ០៣ខែ និងរយៈពេល០៦ខែ ចំនួន០៩នាក់ ។ ​