ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ងិន ពេជ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ បានចាត់តាំងលោកព្រះរាជអាជ្ញារង សូ សុវិទ្យា និងលោកព្រះរាជអាជ្ញារង សួន ទី ចុះទៅកាន់ពន្ធនាគារខេត្តត្បូងឃ្មុំ​ដើម្បីធ្វើពិធីប្រកាសព្រះរាជក្រឹត្យបន្ធូរបន្ថយទោស និងលើកលែងទោស នាក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក​ ដល់ទណ្ឌិតចំនួន ៧នាក់

    ត្បូងឃ្មុំ​៖ ថ្ងៃចន្ទ ១៥កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ងិន ពេជ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ បានចាត់តាំងលោកព្រះរាជអាជ្ញារង សូ សុវិទ្យា និងលោកព្រះរាជអាជ្ញារង សួន ទី ចុះទៅកាន់ពន្ធនាគារខេត្តត្បូងឃ្មុំដើម្បីធ្វើពិធីប្រកាសព្រះរាជក្រឹត្យបន្ធូរបន្ថយទោស និងលើកលែងទោស នាក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក​ ដល់ទណ្ឌិតចំនួន ៧នាក់ ដូចខាងក្រោម ៖

- ទណ្ឌិត បានបន្ធូរបន្ថយទោសរយះពេល ០៣ ខែ មានចំនួន ០៤ នាក់

- ទណ្ឌិត បានបន្ធូរបន្ថយទោសរយៈពេល ០៦ ខែមានចំនួន ០១ នាក់

- ទណ្ឌិត បានបន្ធូរបន្ថយទោសរយៈពេល ០៩ ខែមានចំនួន ០១ នាក់

- ទណ្ឌិត បានបន្ធូរបន្ថយទោស០១ជីវិត មកត្រឹម៣០ ឆ្នាំមានចំនួន ០១ នាក់ ។