ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារពាក់ព័ន្ធនឹងកិច្ចដំណើរការនៃគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌសម្រាប់ឆ្នាំ២០២៤

    នៅរសៀលថ្ងៃពុធ ៦រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នាសាលប្រជុំក្រសួងយុត្តិធម៌ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និង ជាប្រធានគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ បានអញ្ជើញដឹកនាំគណៈកម្មការជាតិ បើកកិច្ចប្រជុំពិភាក្សាការងារពាក់ព័ន្ធនឹងដំណើរការនៃគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌសម្រាប់ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន និងសមាសភាពនៃគណៈកម្មការជាតិ។ កិច្ចប្រជុំនេះ មានគោលបំណង ដើម្បីពង្រឹងការអនុវត្តការងារបសគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ស្របតាមទិសដៅការងាររបស់ក្រសួងយុត្តិធម៌ និងស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧។