ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារពិសេសតាមដាន និង ត្រួតពិនិត្យការអនុវត្ត ច្បាប់ របស់សាលាជម្រះក្តី និងអង្គការអយ្យកាពោះសំណុំរឿងគ្រឿងញៀន ចរាចរណ៍ និងអត្រានុកូលដ្ឋាន អញ្ជើញដឹកនាំ បើកកិច្ចប្រជុំតម្រង់ ទិសក្រុមការងារជារអមសាលាជម្រះក្តី ចំលើកដំបូង ដើម្បីចូលរួមពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ ដែលជាវិធានការគន្លឹះទី៥ របស់រាជរដ្ឋាភិបាលកម្ពុជា

    នៅរសៀលថ្ងៃព្រហស្បតិ៍ ៧រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ នាសាលប្រជុំក្រសួងយុត្តិធម៌ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដែលទើបត្រូវបាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រគល់ភារកិច្ចជាប្រធានក្រុមការងារពិសេសតាមដាន និងត្រួតពិនិត្យការអនុវត្តច្បាប់របស់សាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តី ចំពោះសំណុំរឿងគ្រឿងញៀន ចរាចរណ៍និងអត្រានុកូលដ្ឋាន តាមរយៈសេចក្តីសម្រេចលេខ១២ កយ.សសរ/២៤ ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ ថ្មីៗនេះ បានអញ្ជើញដឹកនាំបើកកិច្ចប្រជុំតម្រង់ទិសក្រុមការងារជាលើកដំបូង ដើម្បីចូលរួមពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ ដែលជាវិធានការគន្លឹះទី៥  របស់ សម្តេចមហាមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពស្រឡាញ់ដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជាជនកម្ពុជា។

    នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ចង្អុលបង្ហាញអំពីតួនាទីសំខាន់ៗ នៃក្រុមការងារពិសេសនេះ ព្រមទាំងបានបែងចែកប្រគល់ភារកិច្ចជូនឯកឧត្តម លោក លោកស្រី ជាអនុប្រធាន និងសមាជិកក្រុមការងារទាំងអស់ ជួយទទួលខុសត្រូវលើកិច្ចការតាមផ្នែក ដើម្បីជាជំហានចាប់ផ្តើមអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន សមាជិក និងជំនួយការគ្រប់រូប។